Arrow

Arrow

Cambodian-khmer Altyazısını İndir

Sürüm bilgisi

Arrow 2017 Season 06 Episode 21-23 Khmer
Şunun yorumuyla kikywebsite

Etiketler

other
Yayınlandı: 2019-05-17
İndirmeler: 23
İşitme Engelliler: No

Cambodian-khmer altyazı önizlemesi

İlk 200 satır.

ភាគមុនក្នុងរឿង Arrow...

ខ្ញុំជាអ្នកផ្តល់ចម្លើយប្រឆាំងនឹងលោក

រឿងដែលនឹកស្មានមិនដល់...

...ក្រុមប្រឹក្សានៃ Star City បានបោះឆ្នោត ចោទប្រកាន់លោកអភិបាលក្រុង Oliver Queen...

...និងបានធ្វើការនាំខ្លួនគាត់ ចេញពីការិយាល័យ

ខ្ញុំកំពុងគិតពីការលើកថ្ងៃជម្រុងជម្រះ ជាមួយនឹងលោក

ហើយខ្ញុំមានមិត្តច្រើនណាស់ នៅសវនាការនោះ...

មានមន្ទិលសង្ស័យថាលោកអភិបាលក្រុង គឺជាវីរជន Green Arrow...

...កាន់តែផ្ទុះឡើង ច្រើនឡើង

បន្ទាប់ពីមានការសម្រេចចិត្តលើការដកមន្ត្រី ២រូប ដែលបានស៊ើបអង្កេតគាត់...

...ក៏នាំឱ្យមានការចោទប្រកាន់នេះឡើង

បើត្រូវផ្តន្ទាទោស Oliver Queen អាចប្រឈមនឹងទោសជាប់គុកមួយជីវិត

វាសនារបស់គាត់មានតែពឹងផ្អែក ទៅលើតុលាការរបស់ Star City ប៉ុណ្ណោះ

= 1 Kasnia

-John? -ខ្ញុំនឹងនាំលោកចេញពីទីនេះ

ហើយលោកធ្វើស្អីនៅទីនេះ?

ខ្ញុំត្រូវការឱ្យលោកជួយ

នៅ Star City

ARROW

លោក Queen មុខរបស់លោកកើតអី?

លោកស្គាល់ថា The Flash ជានរណាទេ?

តើសវនាការនេះនឹងមានរយៈពេលយូរប៉ុណ្ណា?

តើលោកអាចនឹងរួចខ្លួនឬទេ?

ចឹងហើយប្រព័ន្ធផ្សព្វផ្សាយចេះតែឆ្ងល់ ហេតុអីគេស្អប់គ្រប់តា៎គ្នាចឹង

អរគុណលោកមន្ត្រី លោកអាចចាំនៅខាងក្រៅសិន

ខ្ញុំនឹងនៅកន្លែងដែលលោក Diaz បញ្ជាឱ្យនៅ

ខ្ញុំត្រូវការសិទ្ធិនៅជាមួយអតិថិជនខ្ញុំ

គ្មាននរណាបញ្ឈប់អ្នកស្រីទេ

តាំងពីលោកបញ្ឈប់លោកមេធាវី Armand

ខាងមេធាវីបានរកទីប្រឹក្សាក្រៅស្រុក មកកាត់ក្តីជំនួស

អូខេ ចឹងវាអាចជារឿងល្អ

យ៉ាងហ៊ោចណាស់ គេមិនមែនជាមនុស្ស របស់ Diaz

ដែលលឺឬស្គាល់ Alexa Van Owen អត់?

ខ្ញុំគួរស្គាល់នាងដែរ?

នាងដោះស្រាយរឿង Intergang និង Bruno Mannheim

នាងបានកាត់ទោស CEOs និងឃាតករជាច្រើន

ហើយនាងមានក្រុមស៊ើបអង្កេត CIA-caliber

ដែលលឺថាពួកគេអាចរកឃើញអ្វីៗទាំងអស់

អត្រាកាត់ទោសចុងចោទ ដែលនាងមានដល់ទៅ ៩៩%

នាងទូរសព្ទមកខ្ញុំកាលពីយប់ម៉ិញ ហើយសុំនូវការផ្តន្ទាទោស

នៃមនុស្សឃាតកម្ម...

ស្តាប់ទៅមិនអាក្រក់ណាស់ណា

...ជាមួយការកាត់ទោសជាអប្បបរមា ១៥ឆ្នាំ ក្នុងពន្ធធនាគារ

ស្តាប់ទៅអាក្រក់ណាស់ ពួកយើងមិនយល់ស្របទេ មែនទេ?

យើងមិនយល់ស្របនូវកិច្ចព្រមព្រៀងណាមួយឡើយ

ស្តាប់ Van Owen មិនមែនជាមនុស្ស របស់ Diaz ទេ

តែពួកយើងមានហេតុផលគ្រប់គ្រាន់ ជឿថាចៅក្រម McGarvey គឺជាមនុស្សគេ

ប្រព័ន្ធទាំងមូលនេះគឺប្រឆាំងនឹងលោក

មិនយល់ស្របដាច់ខាត

ត្រូវយកសិទ្ធិសេរីភាពមកខ្ញុំ

ខ្ញុំមិនធ្វើវាទេ Rene

ខ្ញុំមិនលេងធ្វើពុតជាជឿជាមួយលោកទេ

វាជាការព្រៀងសួរចម្លើយ មិនមែនធ្វើពុតជាជឿអីទេ

ចឹងពួកយើងត្រូវរៀបសាច់រឿងឱ្យសម

ខ្ញុំគ្រោងនឹងមិនឆ្លើយនូវសំណួរណាមួយ

មានការកែប្រែអីផ្សេងក្នុងចិត្តឬអត់?

យើងមិនអាចមិនឆ្លើយសំណួរអី ដោយមិនធ្វើទឹកមុខដឹងខុសឡើយ

ពួកយើងខុស ពួកយើងជាវីរជនខុសច្បាប់

ហើយយើងដឹងថា Oliver ជា Green Arrow

ចឹងហើយបានពួកយើងត្រូវកុហក ឱ្យអស់ពីលទ្ធភាព

ត្រូវតែធ្វើឱ្យគេជឿ ពួកយើងត្រូវរៀបសាច់រឿងឱ្យល្អ

Hoss ចង់ចូលក្នុងរឿងនេះក៏អត់? ឃើញស្ងាត់យូរហើយ

ហេតុអី?

ខ្ញុំដូចជាអត់មានកៅហោះ ឱ្យចូលផ្តល់ចម្លើយអីផង

Curtis កុំប្រាប់ខ្ញុំថាលោកលង់អារម្មណ៍ ទៅរឿងអីផ្សេង...

...ព្រោះឃើញថាដូចអត់អារម្មណ៍ក្នុងខ្លួនសោះ

បានៗ ខ្ញុំរវល់តែគិតរឿងផ្សេង ចុះយ៉ាងម៉េចវិញ?

គ្រាន់តែលោកបែបពូកែជាងពួកយើង...

...អាខាងលាក់ខ្លួនហ្នឹង

និយាយឱ្យមែនទែនបានទេហ្នឹង?

នេះ Oliver កំពុងជួបគ្រោះណា

បានតា៎ តែខ្ញុំគ្រាន់តែភ្ញាក់ផ្អើល ដែលលោកខ្វាយខ្វល់

នេះមិនទាន់គិតផងថា តាមពិតលោកជាអ្នក ចង់ឱ្យ Oliver ជាប់ពន្ធធនាគារតា៎អី

-និយាយទៅ... -Oliver ជាមនុស្សផ្គើន

គំនិតខ្ញុំចំពោះគេនៅមិនទាន់ដូរនៅឡើយទេ

តែអ្វីដែលមិនទាន់ផ្លាស់ប្តូរ គឺជាគេផងដែរ...

...ដែលកំពុងតែធ្វើសព្វថ្ងៃនេះ

គាត់បែបនោះគឺដោយសារតែខ្ញុំ

លោកនិយាយត្រូវ

ខ្ញុំគិតថាពួកយើងទាំងអស់គ្នាអាចយល់ស្រប

មិនថាអារម្មណ៍ពួកយើងយ៉ាងណា ចំពោះ Oliver

តែគ្មាននរណាម្នាក់ចង់ឱ្យគាត់ ជាប់ពន្ធធនាគារឡើយ

ខ្ញុំនិយាយត្រូវទេ?

ត្រូវណាស់!

និយាយឱ្យអស់ទៅចិត្ត វាពិតជាងាយណាស់

ចម្លើយគឺពួកគេចាប់មនុស្សខុស

Oliver Queen ពិតជាមិនមែន Green Arrow ច្រើនជាងខ្ញុំប៉ុន្មានទេ

ហើយសម្រាប់របាយការណ៍នោះ កុំភ្លេច ខ្ញុំក៏មិនមែនជា Green Arrow ដែរ

ហាក់ដូចជាមានភស្តុតាងមួយចំនួនធំ...

...បញ្ជាក់ថាលោកអភិបាលក្រុង ពិតជាដឹងខុស

ភស្តុតាងអ្វី?

រូបថតប៉ុន្មានខែមុននោះ? មិនទាំងច្បាស់ផងនឹង

ហើយខ្ញុំក៏មិនដឹងដែរថា គេទៅរកនៅឯណា...

...ដែលនិយាយថា​ Oliver ជា Green Arrow នោះ គេនោះច្បាស់ជាកុហក

-លោកមានភាពជឿជាក់ណាស់ -ប្រាកដហើយ

ខ្ញុំជាអ្នកដែលចាប់ Oliver កាលពី ៦ឆ្នាំមុននោះ ចាំទេ?

ខ្ញុំមើលគេថតរាងកាយទាំងមូល

គេមិនមែនជា Green Arrow ទេ

អញ្ចឹងជានរណាគេ?

ខ្ញុំស្មានបានពីរ បី

-អរគុណលោកអភិបាលក្រុង -មិន​អី​ទេ

អូ៎ ហេ

សុំទោស គេប្រាប់ថាខ្ញុំអាចចូលបាន

ទេ មិនអីទេ មិនចឹង? ពួកយើងនិយាយចប់ហើយតា៎

ប្រហែលពួកយើងអាចងាកមកមើល គាត់ខាងនេះវិញ

ក្នុងនាមជា Black Canary នាងគួរតែដឹងថា Green Arrow ជានរណា

ចាស ខ្ញុំដឹង

ហើយខ្ញុំអាចនឹងផ្តល់ចម្លើយឱ្យបាន បើគេកោះហៅខ្ញុំ

រីករាយឬនៅ? ពេញចិត្តហើយ?

ល្អ

សាលនេះធំជាងសាលកាត់ក្តី OJ ទៀត

ម៉េចក៏លោកដឹង? ពេលហ្នឹងដូចជានៅថ្នាក់ទី ៤តា៎

មែន តែខ្ញុំមើលរឿង American Crime Story

បែប John មិនមកទេមើលទៅ

ខ្ញុំដឹងថាគាត់ខឹង តែមិនដឹងថាគាត់ខឹងដល់ថ្នាក់ហ្នឹង

អ្នកទាំងអស់គ្នា

ហេ អរគុណដែលមកបានមក

អូ៎ គឺដោយសារពួកគេត្រូវចោទប្រកាន់...

ប៉ុន្តែពួកយើងក៏ចង់បង្ហាញពីការគាំទ្រដែរ

-មែនហើយ ពួកយើងនៅខាងនាង -អរគុណ

អរគុណខ្លាំងណាស់

-ហេ -ហេ

មានអ្នកសារព័ត៌មានច្រើនណាស់ នៅខាងក្រៅ

ចា៎ ខ្ញុំដឹង សុំទោស

-ឯងមិនអីទេ? -ខ្ញុំតែងគិតថា....

-...រឿងអាក្រក់បំផុតដែលអាចនឹងកើតឡើង ចំពោះប៉ាគឺ...

-គាត់ត្រូវឈឺចាប់ -មីងដឹង

គាត់ធ្លាប់ឆ្លងកាត់រឿងបែបនេះពីមុនមកហើយ ចង់ថា...

ថ្វីតែមិនដល់ថ្នាក់នេះ តែគ្រាន់តែវាធ្លាប់កើតឡើង ហើយ...

អ្វីៗនឹងមិនអី

សូមក្រោកឈរ

យោងលិខិតលេខ ១១-១៩-៤១-៧៣

ប្រជាជន ប្រឆាំងនឹង Oliver Jonas Queen

ភាគីទាំងពីររួចរាល់?

រួចរាល់សម្រាប់ជម្រុងជម្រះ

រួចរាល់សម្រាប់ជម្រុងជម្រះ

សូមធ្វើការចាប់ផ្តើម

Oliver Queen គឺជាវីរជន

គាត់គឺអញ្ចឹងមែន

គាត់ជួយសង្គ្រោះទីក្រុងមួយនេះ ច្រើនណាស់ដែលគេរាប់មិនអស់

ប៉ុន្តែគេធ្វើវាដោយក្នុងទីងងឹត

ដូច្នេះ គេអាចប្រើច្បាប់ ក្នុងកណ្តាប់ដៃគេបាន

តាមពិតទៅ គេជួយសង្គ្រោះជីវិត ច្រើនដូចជាការសម្លាប់មនុស្សជីវិត

ចឹង គឺពិតណាស់ Oliver Queen គឺជាវីរបុរស

ប៉ុន្តែនោះមិនបានន័យថា គាត់ក៏មិនមែនជាឧក្រិដ្ឋជនដែរ

បីសប្តាហ៍មុនគាត់ជាអភិបាលក្រុង នៃទីក្រុងមួយនេះ

ក្នុងចន្លោះនោះ គាត់ក៏ត្រូវរងសម្ពាធ ពីការចោទប្រកាន់

រហូតដល់ការដាក់ទោស រហូតឱ្យមានការឡើងសវនាការ

ម៉េចក៏ដូច្នោះ?

ហេតុអីក៏អ្វីៗទៅជាមិនល្អ លឿនម្លេះសម្រាប់គាត់?

ខ្ញុំគិតថា ក្នុងចិត្តលោកអ្នក ច្បាស់ជាដឹងនូវចម្លើយនោះ

អំពើពុករលួយ

មានពាសពេញទីក្រុងនេះ ដូចជំងឺមហារីក

ដូចជាការគម្រាមកំហែងដល់មន្រ្តី...

ដូចជាចុងចោទមួយនេះជាដើម

សូម្បីតែច្បាប់ប្រឆាំងនឹងវីរជនក្នុងទីងងឹត ក៏មានឈ្មោះគាត់ក្នុងនោះដែរ

ដែលជាការងារដ៏ពុករលួយ របស់បុរសនិងស្ត្រី

...ដែលពេលនេះកំពុងក្តាប់ទីក្រុង មួយនេះក្នុងកណ្តាប់ដៃគេ

នេះអាចស្តាប់ទៅដូចជាទ្រឹស្ដីឃុបឃិតមួយ

ចុងបញ្ចប់នៃសវនាការនេះ

ខ្ញុំចង់សួរទៅកាន់អ្នកថា

តើរដ្ឋាភិបាលរបស់ទីក្រុងនេះ គួរតែមានការសើររើឡើងវិញ

ឬក៏យើងបោះឆ្នោតជូនវីរបុរស ជាអភិបាលក្រុង?

អ្នកស្រី Van Owen សូមកោះហៅសាក្សីទីមួយរបស់អ្នក

គេហៅគាត់ថា John Diggle

គាត់នៅឯណា?

នឹងមានចេញដីកាសម្រាប់លោក Diggle

បើគាត់មិនអាចឡើងសវនាការនេះបាន ក្នុងរយៈពេល ១ម៉ោងទៀត

គាត់នឹងត្រូវធ្វើការចាប់ខ្លួន

តើសាក្សីបន្ទាប់របស់អ្នកត្រៀមខ្លួនឬនៅ?

ចាស លោក

សូមប្រាប់ឈ្មោះនិងការងារ របស់អ្នកសម្រាប់របាយការណ៍

ដុកទ័រ Eliza Schwartz

ខ្ញុំជាគ្រូពេទ្យនៅមន្ទីរពេទ្យទូទៅ Starling

អរគុណ ដុកទ័រ Schwartz

តើអ្នកធ្លាប់ពិនិត្យជម្ងឺ របស់ចុងចោទដែរទេ?

-ចាស -ចំពោះរបួសដ៏គួរឱ្យសង្ស័យ

តើវាត្រឹមត្រូវទេ?

ខ្ញុំមិនអាចនិយាយវាបានព្រោះបំពាននឹង ព័ត៌មានសម្ងាត់របស់គ្រូពេទ្យ

ខ្ញុំ​យល់

អញ្ចឹង ខ្ញុំសូមនាំអ្នកទៅកាន់ ថ្ងៃកើតហេតុមួយ...

...នៅពេលដែលលោក Queen មិនមែនជាអ្នកជម្ងឺ

នៅយប់ទី៦​ ខែមេសា ឆ្នាំ២០១៦

ពេលដែល Green Arrow បានយក Black Canary មក

បើយោងតាមកំណត់ត្រារបស់អ្នកស្រីឃើញថា Canary ត្រូវរបួសចាក់នឹងកាំបិត...

សូមជំទាស់ តើមានសំណួរអីផ្សេង ទាក់ទងនឹងអនាគតយើងដែរទេ?

ចាស

នៅយប់នោះ អ្នកនៅជិត Green Arrow ណាស់...

...ដែលវាអាចឱ្យដឹងបានថាគេជានរណា

ដូចនេះ សំនួររបស់ខ្ញុំគឺ តើមុខរបស់អ្នកណាដែលអ្នកស្រីឃើញនៅយប់នោះ?

ខ្ញុំផ្តោតអារម្មណ៍ទៅការសង្រ្គោះ ជីវិតអ្នកនាង Lance

ខ្ញុំមិនបានខ្វាយខ្វល់បន្តិចទេថា នរណាជា Green Arrow នោះ

បារម្ភឬអត់

តើមុខរបស់អ្នកណាដែលអ្នកស្រីឃើញ នៅក្នុងស្រោមមុខនោះ?

នេះមិនអន់ឯណា Oliver បែបលេងស្នៀតមួយនេះ

ចង់ភ្នាល់លុយទេ?

Diaz ចង់ឱ្យ Oliver ជាប់ពន្ធធនាគារ

នាងគិតថាគេចង់សម្លាប់គាត់ ឬក៏ព្យាយាម

ចឹង Green Arrow អាចក្លាយជាទុក្ករបុគ្គល?

Diaz ឆ្លាតជាងនេះ

More Cambodian-khmer subtitles for Arrow

Yorumlar

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left